Sofitel Angkor Phokeethra Golf & Spa Resort - Luxury hotel - ស្វែងយល់អំពីការផ្តល់ជូនពិសេសសម្រាប់កម្មវិធីខួបគម្រប់របស់យើងខ្ញុំ

ស្វែងយល់អំពីការផ្តល់ជូនពិសេសសម្រាប់កម្មវិធីខួបគម្រប់របស់យើងខ្ញុំ

អង្គររីសតដ៏ល្បីល្បាញបំផុត នឹងប្រារព្ធកម្មវិធីអបអរសាទរខួបគម្រប់ 20 ឆ្នាំរបស់ខ្លួន


ស្វែងយល់អំពីការផ្តល់ជូនពិសេសសម្រាប់កម្មវិធីខួបគម្រប់របស់យើងខ្ញុំ

អស់រយៈពេលម្ភៃឆ្នាំមកហើយ ចាប់តាំងពីសណ្ឋាគារនេះបានចាប់បដិសន្ធិឡើង គឺជារយៈពេលម្ភៃឆ្នាំដែលពោរពេញដោយរឿងរ៉ាវអច្ឆរិយៈ និងការចងចាំដ៏អស្ចារ្យបំផុតសម្រាប់ទីតាំងអចលនទ្រព្យដ៏ប្រណីតនៃតំបន់អង្គរ។ ប៉ុន្តែវាហាក់ដូចជាគ្មានទីបញ្ចប់ឡើយចំពោះភាពសប្បាយរីករាយថ្មីៗ សម្រាប់ទីតាំងរីសតដ៏ល្បីល្បាញបំផុតនៃព្រះរាជាណាចក្រអច្ឆរិយៈនេះ។
 


 

ការផ្តល់ជូនកិច្ចប្រជុំផ្តាច់មុខ

ហេតុផលទាំង 20 ក្នុងការរៀបចំកិច្ចប្រជុំមួយជាមួយយើងខ្ញុំ។.

 

Read More

 


 

ថ្ងៃឈប់សម្រាកចុងសប្តាហ៍ដ៏ល្អបំផុតសម្រាប់គ្រួសារ

តម្លៃសុទ្ធ $150 សម្រាប់ភ្ញៀវពីរនាក់

 

Read More

 

ភាពជាសមាជិកនៃកីឡាវាយកូនហ្គោលប្រចាំឆ្នាំ

បញ្ចុះតម្លៃ 20% ទៅលើសមាជិកភាពប្រចាំឆ្នាំរបស់យើងខ្ញុំ
អ្នកចុះឈ្មោះ 20 នាក់ដំបូងគេ ទទួលបានរយៈពេល 6 ខែបន្ថែមដោយឥតគិតថ្លៃ!

 

Read More

 


 

ពិធីជប់លៀងទទួលសញ្ញាបត្រ និងពិធីជប់លាងសម្រាប់បុគ្គលិក

ព្រឹត្តិការណ៍ពិសេសៗ
និងការផ្តល់ជូនពិសេសទៅលើសេវាពិធីការរបស់យើង។ .

 

Read More

 

បន្ទាប់ពីបើកដំណើរការនៅខែតុលា ឆ្នាំ2000 ទីតាំងរីសតនេះបង្កើតនូវប្រវត្តិរឿងរ៉ាវផ្ទាល់របស់ខ្លួន

ដោយទទួលបានការកោតសរសើរសម្រាប់ “រចនាបថក្នុងសម័យអាណានិគមបារាំង រួមផ្សំជាមួយនឹងទេពកោសល្យស្នាដៃក្នុងស្រុកដែលតុបតែងលម្អដោយឈើប្រណីត និងក្រណាត់សូត្រ” (ដកស្រង់ចេញពីទស្សនាវដ្តី Condé Nast Traveler) សម្រាប់សាល និងបន្ទប់ធំទូលាយដែលមានបំពាក់សម្ភារៈបរិក្ខារទំនើបតាមស្តង់ដា ព្រមទាំងមានសួនឧទ្យានដ៏ល្អប្រណីតផងនោះ ទើបធ្វើឲ្យសណ្ឋាគារនេះបានចាប់ផ្តើមរៀបចំកម្មវិធីអបអរសាទរខួបគម្រប់ 20 ឆ្នាំរបស់ខ្លួននៅពេលនេះ។

 
Best Rates Guaranteed

‒ ហេតុអ្វីបានជាអ្នកគប្បីចូលរួមអបអរសារទរជាមួយយើងខ្ញុំ? ‒ ‒

“វានឹងក្លាយជាឆ្នាំដ៏អស្ចារ្យបំផុតមួយ! រយៈកាល 20 ឆ្នាំមកនេះ គឺជាការរំឭកដល់សមិទ្ធិផលទទួលបាន តាមរយៈទូតតំណាងរបស់យើងជូនទៅដល់ភ្ញៀវ ដៃគូ និងម្ចាស់សណ្ឋាគាររបស់យើង។
យើងនឹងធ្វើឲ្យឆ្នាំនេះ ក្លាយជាឆ្នាំដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់គ្នា។ សណ្ឋាគារបារាំងរបស់យើងខ្ញុំនៅក្នុងខេត្តសៀមរាប មានមោទនភាពដែលបានក្លាយខ្លួនជាសណ្ឋាគារប្រណីតប្រចាំខេត្តសៀមរាប ដោយទទួលបានជ័យលាភីកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជាច្រើនផ្នែក ដោយនៅក្នុងតារាងកិត្តិយសដ៏ល្បីល្បាញទាំងនោះរួមមានជ័យលាភីចំនួនជាង 25 ក្នុងនោះមានជ័យលាភីភោជនីយដ្ឋានប្រណីតលំដាប់ថ្នាក់ពិភពលោក ស្តង់ដាសេវាកម្មស្ប៉ាប្រចាំតំបន់អាស៊ាន និងរីសត IAGTO Asia Pacific Golf ប្រចាំឆ្នាំ2020 ជាដើម។ “.
‒លោក ប៉ាស្កាល់ តាឌីន (Pascal Tadin) តួនាទីជាអ្នកគ្រប់គ្រងទូទៅ

ការប្រារព្ធកម្មវិធីអបអរសាទរនេះ នឹងបន្តរៀបចំឡើងពេញមួយឆ្នាំ ដោយមានព្រឹត្តិការណ៍ពិសេសៗ និង ការផ្តល់ជូនពិសេសៗ សម្រាប់មនុស្សគ្រប់គ្នាដើម្បីក្លាយជាផ្នែកមួយនៃកម្មវិធីអបអរសាទរខួបគម្រប់នេះ ។
ដូច្នេះ សូមកុំឲ្យបាត់បង់ឱកាសក្នុងការរីករាយកម្សាន្តជាមួយយើងខ្ញុំ!
 

 

siem reap meeting room modern meeting rooms siem reap best meeting venues siem reap

 

‒ បទពិសោធន៍សណ្ឋាគារប្រណីត ‒

-ចាប់តាំងពីបើកដំណើរការមក សណ្ឋាគារនេះទទួលបាននូវការទទួលស្គាល់ និងឈ្នះជ័យលាភីក្នុងស្រុក និងអន្តរជាតិច្រើនរាប់មិនអស់។ ថ្មីៗកន្លងទៅនេះ សណ្ឋាគារសូហ្វីតែល អង្គរ ភូគីត្រា ទទួលបាននូវ ជ័យលាភីជា សណ្ឋាគារ Asia Pacific Hotel ប្រចាំឆ្នាំ2020 ពីសមាគមអន្តរជាតិ IAGTO។,
ពិតជាមធ្យោបាយល្អបំផុតមួយនៅក្នុងការចាប់ផ្តើមកម្មវិធីអបអរសាទរខួបគម្រប់ដ៏ពិសេសនេះ!!
 
ដោយសារក្រុមការងារមានការតាំងចិត្តខ្ពស់ក្នុងការសម្រេចបាននូវលទ្ធផលលើសពីការរំពឹងទុក ហេតុដូច្នេះ ការទទួលស្គាល់ ទាំងនោះបញ្ជាក់ឲ្យឃើញនូវការសន្យាយ៉ាងមុតមាំរបស់ទូតតំណាងរបស់យើង និងគូសបញ្ជាក់នូវគុណភាពសេវាកម្មដែលបានផ្តល់ជូនដល់ភ្ញៀវ។.
 

KEYWORD FOR THIS IMAGE  KEYWORD FOR THIS IMAGE KEYWORD FOR THIS IMAGE

 

‒ ការរួមចំណែករបស់យើងខ្ញុំនៅក្នុងឆ្នាំ 2020‒

នៅក្នុងឆ្នាំ2020 រីសតនេះនឹងបន្តខិតខំប្រឹងប្រែងផ្តល់ជូននូវការធ្វើបដិសណ្ឋារកិច្ចជាវិជ្ជមានតាមរយៈ ស្តង់ដាកម្រិតខ្ពស់ នៃការធ្វើបដិសណ្ឋារកិច្ចតាមបែបប្រជាជនកម្ពុជា និងតាមបែបបារាំងប្រកបដោយភាពកក់ក្តៅ។.ក្នុងពេលដំណាលគ្នានេះដែរ សណ្ឋាគារសូហ្វីតែល អង្គរ ភូគីត្រា ហ្គោហ្វ & ស្ប៉ារីសត កំពុងតែគាំទ្រផងដែរដល់សហគមន៍ និងមជ្ឈដ្ឋានជុំវិញតាមរយៈកម្មវិធី Planet 21 របស់យើង។.
ដោយយល់ដឹងអំពីគ្រោះអាសន្នពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងក្នុងនាមជាអ្នកដើរតួនាទីដ៏សំខាន់មួយផងនោះ រីសតនេះខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្តល់ជូនបទពិសោធន៍ដ៏អស្ចារ្យ ដោយធ្វើការការពារភពផែនដីមួយនេះ និងជួយដល់សហគមន៍តាមមូលដ្ឋាន

hotel near angkot wat

Share your best souvenirs with us using

@SofitelAngkor
#20MagnifiqueYears
#20thYearOffers
#2020SofitelAngkorPhokeethra

 
hotel near angkot wat

  • %e1%9e%9f%e1%9f%92%e1%9e%9c%e1%9f%82%e1%9e%84%e1%9e%99%e1%9e%9b%e1%9f%8b%e1%9e%a2%e1%9f%86%e1%9e%96%e1%9e%b8%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%95%e1%9f%92%e1%9e%8f%e1%9e%9b%e1%9f%8b%e1%9e%87%e1%9e%bc
Book
Sofitel Angkor Phokeethra Golf & Spa Resort
Book your stay

From   to

Room 1