Sofitel Angkor Phokeethra Golf & Spa Resort - Luxury hotel - សម្រាកលំហែកាយលក្ខណៈគ្រួសារ

សម្រាកលំហែកាយលក្ខណៈគ្រួសារ

សម្រាកលំហែកាយលក្ខណៈគ្រួសារបែបស៊ីវិល័យ

តម្លៃសរុប $១៤៩ ក្នុងមួយយប់សម្រាប់បន្ទប់ជាប់គ្នា ២ នៅក្នុងបន្ទប់ Superior

ស្នាក់នៅចាប់ពីថ្ងៃទី ២៣ ខែតុលារហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា

ចង់ស្គាល់រសជាតិនៃការសម្រាកលំហែកាយលំដាប់ផុតលេខ លោកអ្នកមិនចាំបាច់ទៅរកឯណាឆ្ងាយពីប្រទេសកម្ពុជាទេ សូមអញ្ជើញមកទទួលយកបទពិសោធន៍នៃការសម្រាកលំហែកាយបែបស៊ីវិល័យនៅសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ហ្គោល និងស្ប៉ារីសត។
ធ្វើឱ្យការស្នាក់នៅនេះក្លាយជាពេលវេលាដ៏មានអត្ថន័យមិនអាចបំភ្លេចបានជាមួយគ្រួសារនៅសណ្ឋាគារសូហ្វីតែលអង្គរ។ ប្រសិនបើកក់បន្ទប់ Superior កអ្នកនឹងទទួលបានបន្ទប់ជាប់គ្នាបន្ថែមមួយ។
ក្នុងអំឡុងពេលស្នាក់នៅ យើងខ្ញុំផ្ដល់នូវសកម្មភាពកម្សាន្ត និងបរិក្ខារនានាដែលបន្តទាក់ទាញចំណាប់អារម្មណ៍របស់លោកអ្នកមិនឱ្យនឿយណាយតាំងពីដើមរហូតដល់ចប់!

រីករាយជាមួយការចុះឈ្មោះចូលមុនពេល និងចុះឈ្មោះចេញយឺតពេល ដែលអាចឱ្យលោកអ្នកទទួលទានអាហារពេលព្រឹកដ៏សម្បូរបែប ឬគេងលើគ្រែដែលពោរពេញដោយផាសុកភាព ងូតទឹកផ្កាឈូកដូចភ្លៀងធ្លាក់ និងប្រើប្រាស់បរិក្ខារប្រណីតៗបានកាន់តែយូរ។ សូមជ្រើសរើសសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ហ្គោល និងស្ប៉ារីសត ដើម្បីធានាបាននូវការសម្រាកលំហែកាយលក្ខណៈគ្រួសារដ៏ល្អឥតខ្ចោះ ដែលនឹងធ្វើឱ្យអ្នកគ្រប់គ្នា (ទាំងកុមារ និងមនុស្សធំ) រីករាយជាទីបំផុត។

ការសម្រាកលំហែកាយលក្ខណៈគ្រួសាររួមបញ្ចូល

សម្រាប់គ្រួសារ

អាហារពេលព្រឹក
ឈ្មោះចូលមុនពេលចាប់ពីម៉ោង ១០ ព្រឹក
ចុះឈ្មោះចេញយឺតពេលនៅម៉ោង ៤ រសៀល

 

សម្រាប់កុមារ

រុករកកំណប់
មួកខ្មែរនិងតុក្កតាកូនដំរី
សកម្មភាពស្ទូចត្រី
កំណត់ហេតុធ្វើដំណើរ”ព្រះអង្គម្ចាស់តូច”

លក្ខខណ្ឌ

មានសុពលភាពចាប់ពីថ្ងៃទី ២៣ ខែតុលារហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០
មានសុពលភាពសម្រាប់មនុស្សធំ ២ នាក់ និងកុមារ ២ នាក់អាយុក្រោម ១២ ឆ្នាំ
បន្ថែមសរុប $៥០ ក្នុងមួយយប់សម្រាប់កុមារម្នាក់អាយុលើស ១២ ឆ្នាំ
Flexible up to 3 days prior arrival

  • %e1%9e%9f%e1%9e%98%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%9b%e1%9f%86%e1%9e%a0%e1%9f%82%e1%9e%80%e1%9e%b6%e1%9e%99%e1%9e%9b%e1%9e%80%e1%9f%92%e1%9e%81%e1%9e%8e%e1%9f%88%e1%9e%82%e1%9f%92%e1%9e%9a
Book
Sofitel Angkor Phokeethra Golf & Spa Resort
Book your stay

From   to

Room 1